សហភាពសហព័ន្ឋយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានសហការជាមួយនឹងមន្រ្តីរាជការជុំវិញស្រុកត្រាំកក់ ចូលរួមលើកកម្ពស់បរិស្ថាន អនាម័យ
សហភាពសហព័ន្ឋយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានសហការជាមួយនឹងមន្រ្តីរាជការជុំវិញស្រុក សិស្សានុសិស្សមកពីវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យ សុខ អាន ១ឧសភា ព្រមទាំងប្អូនៗមកពីសាលាបឋមសិក្សាអង្គតាសោម បានចូលរួមលើកកម្ពស់បរិស្ថាន អនាម័យ ដោយបានធ្វើការសម្អាត និងកែលម្អសោភ័ណភាព ក្នុងបរិវេណទីប្រជុំជនជុំវិញផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។


.jpg?access_token=fd0a2f66-ca60-4a05-8706-a01b89596cbf)



