សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ស្រុកព្រៃកប្បាស បានសហការជាមួយនឹងអាជ្ញាធរស្រុក ជួយសាងសង់ផ្ទះ១ខ្នងជូនដល់លោកយាយ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ស្រុកព្រៃកប្បាស បានសហការជាមួយនឹងអាជ្ញាធរស្រុក ជួយសាងសង់ផ្ទះ១ខ្នងជូនដល់លោកយាយ ម៉ុល អាយុ៧៥ឆ្នាំ លោកយាយជាទុរគតជនហើយអ្វីដែលកាន់តែអាណិតអាសូរថែមទៀតនោះគឺលោកយាយជាជនពិកាភ្នែកទាំងសងខាង។ លោកយាយរស់នៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ត តាកែវ។ សូមជម្រាបជូនថាការសាងសង់ផ្ទះ១ខ្នងនេះត្រូវចំណាយថវិកាអស់ចំនួន ៧០០,០០០៛ (ប្រាំពីររយពាន់រៀល)។បន្ទាប់ពីបានសាងសង់ផ្ទះរួចហើយ ក៏មានការឧបត្ថម្ភនូវសម្ភារៈឧបភោគ បរិភោគមួយចំនួនមានដូចជា៖ អង្ករ ២៥គីឡូក្រាម, ត្រីងៀត ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, ទឹកដោះគោ ៤កំប៉ុង, ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរផងដែរ ។ សូមបញ្ជាក់ផងដែរថា ចំពោះថវិកាចំណាយ និងសម្ភារៈទាំងអស់នេះបានមកពី ស.ស.យ.ក-ខេត្តតាកែវ ស្រុកព្រៃកប្បាស, អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃកប្បាស, យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម, ក្រុមប្រឹក្សាកុមារ, ក្រុមប្រឹក្សាយុវជន និងសប្បុរសជនមួយចំនួនដែលរស់នៅក្នុងស្រុកព្រៃកប្បាសនេះផ្ទាល់។








.jpg?access_token=b8c6b425-3de2-4600-a2eb-760e19b6f6c3)


.jpg?access_token=e58ee64f-e294-4c6d-bf09-f89d5d9c2487)

